Sunday, 05 July, 2026г.
russian english deutsch french spanish portuguese czech greek georgian chinese japanese korean indonesian turkish thai uzbek

пример: покупка автомобиля в Запорожье

 

Speech Samdech Hun Sen 07 July 2018,Apsara TV

Speech Samdech Hun Sen 07 July 2018,Apsara TVУ вашего броузера проблема в совместимости с HTML5
Helps Subscribe to get more videos...! Speech Samdech Hun Sen 07 July 2018,Apsara TV ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃដំបូង ដោយមានការចូលរួមពីសមាជិក សមាជិកា ជាង ៥ម៉ឺននាក់ ៖ * សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រកាសថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាជន ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានការពារប្រជាជនទប់ស្កាត់ មិនឱ្យរបបប្រល័យពូជសាសន៍ត្រឡប់មកវិញ និងបានស្តារអភិវឌ្ឍសេដ្ឋកិច្ច ជាជំហានៗ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ន ។ គណបក្ស បានខិតខំរហូតមានសន្តិភាពពេញលេញ ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចលនាបដិវត្តន៍ពណ៌ ដឹកនាំដោយអតីតគណបក្សប្រឆាំង ដោយមានបរទេសនៅពីក្រោយត្រូវបានរារាំងទាន់ពេលវេលា ។ CPP បានបញ្ចៀសប្រទេសមិនឱ្យធ្លាក់ក្នុងគ្រោះមហន្តរាយជាថ្មី ហើយធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ។ * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា GDP បានកើនដល់ ១៤៣៥ដុល្លារនៅឆ្នាំ២០១៧ ហើយរំពឹងថា នឹងបន្តកើនដល់ ១៥៦០ដុល្លារ នៅដំណាច់ឆ្នាំ២០១៨នេះ ។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រាក់បៀវត្សមន្រ្តីរាជការបានកើនឡើងជាបន្តបន្ទាប់ ប្រាក់សោធនិវត្តន៍ក៏បានកើនឡើង ហើយប្រាក់ឈ្នួលរបស់កម្មករ នៅក្នុងវិស័យកាត់ដេរ និងស្បែកជើង ក៏បានកើនឡើងផងដែរ ក្រោមគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រោមការដឹកនាំរបស់ CPP បានធ្វើឱ្យចំណូលកសិករ អាជីវករ កើនឡើងខ្ពស់ ហើយបងប្អូនកម្មករក៏ទទួលបាននូវការលើកកម្ពស់ជា បន្តបន្ទាប់ផងដែរ ។ * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ការយកពន្ធមួយចំនួនត្រូវបានលុបចោល ក្នុងនោះរួមមានការលុបចោលការ យកពន្ធលើដីស្រែ ការយកពន្ធលើការលក់ដូរ កញ្ច្រែង កញ្ជើ ល្អី រួមទាំងការលុបចោលការយកពន្ធលើផ្នែកមួយចំនួនទៀត ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលទាំងអស់នាពេលបច្ចុប្បន្ននេះ សបញ្ជាក់ឱ្យឃើញថា កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កំពុងដើរលើផ្លូវត្រូវ ។ * សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីជាង ២០ឆ្នាំមុន កម្ពុជា ជាប្រទេសដែលទទួលទាហានមួកខៀវរបស់UN ឥឡូវកម្ពុជាក្លាយជាប្រទេសដែលបញ្ជូនកងកម្លាំងរបស់ខ្លួន ទៅចូលរួមក្នុងសកម្មភាពរក្សាសន្តិភាព ជាមួយ UN ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាពីមុនអន់ថយខាងសេដ្ឋកិច្ច ក្រីក្រ និងអសន្តិសុខស្បៀង តែឥឡូវជាប្រទេសដែលនាំស្បៀងចេញ ជាប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ កាត់បន្ថយភាពក្រីក្រ និងចាកចេញពីប្រទេសដែលមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យម ។ * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សមិទ្ធផលដែលបានមកទាំងនេះ គឺបានមកដោយការយកជីវិតធ្វើជាដើមទន់ ដែលបានលះបង់ជីវិតដោយយុទ្ធជនគណបក្សប្រជាជនកម្ពុជា ជាច្រើននាក់ ។ យើងទាំងអស់គ្នាត្រូវការពារថែរក្សាសមិទ្ធផល និងសន្តិភាពទាំងនេះ ឱ្យបានជាដាច់ខាត មិនឱ្យនរណាមកបំផ្លិចបំផ្លាញដាច់ខាត ហើយមិនឱ្យកម្ពុជាមានសង្រ្គាម វិនាសកម្មដូចអតីតកាលឡើយ ៕ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋចំពោះការបោះឆ្នោតលើកនេះ គឺជាការសម្រេចចិត្តដើម្បីជ្រើសរើសមេដឹកនាំប្រទេស ប៉ុន្តែបើសម្រេចត្រូវ យើងនឹងរីកចម្រើនបន្តទៀត ប៉ុន្តែបើសម្រេចចិត្តខុស នឹងនាំប្រទេសឱ្យវិលត្រឡប់ថយក្រោយ ៕
Мой аккаунт