Wednesday, 22 July, 2026г.
russian english deutsch french spanish portuguese czech greek georgian chinese japanese korean indonesian turkish thai uzbek

пример: покупка автомобиля в Запорожье

 

Speech Samdech Hun Sen 29-August-2018, Apsara TV

Speech Samdech Hun Sen 29-August-2018, Apsara TVУ вашего броузера проблема в совместимости с HTML5
Helps Subscribe to get more videos...! Speech Samdech Hun Sen 29-August-2018, Apsara TV ភ្នំពេញ ៖ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ក្នុងរាជធានីភ្នំពេញជាង ១ម៉ឺននាក់ នាព្រឹកថ្ងៃទី២៩ ខែសីហានេះរួមមាន ៖ * សម្តេចតេជោ បានអះអាងថា សម្តេចនឹងបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីបែបនេះជារៀងរហូត ដើម្បីសម្រេចនូវការអនុវត្តន៍គោលនយោបាយឧស្សាហកម្ម២០១៥-២០២៥ ។ * សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណកម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទាំងប្រទេសបានចេញទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា បើទោះបីមានការរារាំងពីក្រុម «ដេកផ្ទះឈ្នះឯងក៏ដោយ» នោះ ។ * សម្តេចតេជោ បានថ្លែងថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារបស់កម្មករ កម្មការិនី និងប្រជាពលរដ្ឋនៅទូទាំងប្រទេស គឺបានបង្ហាញឲ្យឃើញពីការគាំទ្រ សុខសន្តិភាព ដែលកំពុងមាននៅកម្ពុជា ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងតែអមដំណើរប្រជាពលរដ្ឋខ្មែរឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ * សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ការដំឡើងប្រាក់បៀវត្សរ៍ត្រូវគិតដល់កត្តាផ្សេងៗទៀត ដែលអាចនាំឲ្យមានការចាកចេញរបស់ថៅកែរោងចក្រ ។ សម្តេចតេជោថា សន្តិភាពជារឿងធំ តែការប្រកួតប្រជែងទីផ្សារការងារជាមួយប្រទេសដទៃទៀត ក៏ត្រូវតែគិតផងដែរ ដូចជាប្រទេសបង់ក្លាដេសបៀវត្សរ៍ ៦៧ដុល្លារ, ស្រីលង្កា ៦៧ដុល្លារ, ឥណ្ឌា ៦៧ដុល្លារ ដល់១៤០ដុល្លារ, មីយ៉ាន់ម៉ា ១០៨ ឥណ្ឌូ ១០៧ដុល្លារ ដល់ ២៦០ដុល្លារ ។ * សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស ក្រៅប្រព័ន្ធមកចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីឲ្យបុគ្គលិក និយោជិតទទួលបានអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលសម្តេចចង់បាន គឺសហគមន៍រោងចក្រសុខសាន ពោលថៅកែរោងចក្រ និងកម្មករ កម្មការិនីត្រូវចេះសហការគ្នាបង្កើតភាពសុខដុមក្នុងរោងចក្រ ព្រោះភាគីទាំងពីរមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មូលហេតុដែលនាំឲ្យសម្តេចត្រូវតែបន្តចុះជួបកម្មករ កម្មការិនីនោះ ព្រោះតែបន្ទាប់ពីមានជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថៅកែ ប្រធានរដ្ឋបាល ប្រធានផ្នែកកន្លងមកនេះ គឺមិនមានបាតុកម្មខុសច្បាប់កើតឡើងទៀតនោះទេ ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅរដូវបុណ្យភ្ជុំ និងចូលឆ្នាំ នឹងពង្រាយរថយន្តក្រុងសាធារណៈតាមផ្លូវជាតិ ដើម្បីទប់ស្កាត់ការដំឡើងថ្លៃរថយន្តរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ ។ * សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យមានចលនាប្រឡងប្រណាំង រោងចក្រសហគមន៍សុខសាន្ត ។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ស្បថ មិនមែនជាអបិយជំនឿ និងជាភាពទ័លច្រកនោះទេ ព្រោះនៅលើពិភពលោកនេះ គ្រប់មេដឹកនាំមុនចូលកាន់តំណែងត្រូវតែស្បថជាមុនសិន ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកលើកលែងទោសនាពេលប៉ុន្មានថ្ងៃនេះ មានពីរប្រភេទ ។ ប្រភេទទី១ បានធ្វើលិខិតស្នើសុំទៅសម្តេចដោយ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ដូចជាលោក អ៊ុ សំអាន លោក មាជ សុវណ្ណារ៉ា និងលោកស្រី ទេព វន្នី ជាដើម ។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងស្នើដល់ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍យកលិខិតសុំទោសរបស់អ្នកទោសដែលបានលើកលែងមកផ្សព្វផ្សាយឲ្យបានទូលំទូលាយ ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច ជាអ្នកនយោបាយញាក់ឆ្វេងវ៉ៃស្តាំ ។ ក្នុងន័យនេះ សម្តេចសម្តៅដល់ទណ្ឌិត សម រង្ស៊ី ដែលសប្តាហ៍មុនបានព្យាយាមញុះសម្តេច មិនឲ្យមានការដោះលែងអ្នកទោស តែទីបំផុតសម្តេចបានលែងទាំងអស់ ដោយមិនធ្វើតាមការញុះរបស់ទណ្ឌិត សម រង្ស៊ី នោះឡើយ ។ * សម្តេចតេជោ បានថ្លែងថា អ្នកដែលលើកលែងទោសដោយការព្រះរាជទានទោសពីព្រះមហាក្សត្រនោះ មិនត្រូវការសងសំណងតាមបណ្តឹងនាពេលកន្លងមកនោះឡើយ ។ * សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា សម្រាប់អ្នកដែលរួចទោសតាមរយៈការអនុវត្តន៍ទោសរួចរាល់នោះ ត្រូវតែសងសំណងតាមបណ្តឹងប្រមាណ ៨០០លានរៀល ។ សម្តេចតេជោ ថា បើមិនសងទេត្រូវចូលពន្ធនាគារវិញ ។ អ្នកទោសដែលបានរួចដោយការអនុវត្តន៍ទោសនាពេលកន្លងមកនេះ គឺ លោក កឹម សុខ ។ * សម្តេចតេជោ បានថ្លែងថា ប្រសិនបើមិនសងសំណងតាមបណ្តឹងនេះទេ សម្តេចប្តឹងបញ្ជូនចូលពន្ធនាគារវិញ ។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មិនមានការដោះលែង លោក កឹម សុខា នៅថ្ងៃស្អែកនោះឡើយ ។ * សម្តេច បានបញ្ជាសមត្ថកិច្ចចាប់មេក្លោងដែលប្រកាសធ្វើចលនាទៅត្រៀមទទួល លោក កឹម សុខា នៅត្រពាំងផ្លុង ។ * សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសថា សម្តេចនៅតែបន្តប្តឹង លោក កឹម សុខា ព្រោះជាទោសក្បត់ជាតិ ។ * សម្តេចតេជោ ហ៊ុន សែន ប្រកាសទារសំណង ៨០០លានរៀលពី លោក កឹម សុខ បើមិនសងទេ សម្តេចនឹងប្តឹងតុលាការដាក់ពន្ធនាគារវិញ ។ * សម្តេចតេជោ បានថ្លែងថា សម្តេចស្វាគមន៍គណបក្សនយោបាយពីរផ្សេងទៀត ដែលចង់ចូលរួមក្នុង ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់ តែមិនត្រូវធ្វើតាមព័ត៌មានទេ ត្រូវសរសេរលិខិតស្នើសុំមករាជរដ្ឋាភិបាល ។
Мой аккаунт